ងងឹត
ក្លិប​យក្ស​នៅ​ PL​ សម្រេចចិត្ត​ បណ្តេញ​អ្នកចាត់ការ​ក្រុម​

ក្លិប​យក្ស​នៅ​ PL​ សម្រេចចិត្ត​ បណ្តេញ​អ្នកចាត់ការ​ក្រុម​

បើយោងទៅតាមសារកាសែត The Telegraph បានចុះផ្សាយឲ្យដឹងថាក្លិប Chelsea បានបណ្តេញ អ្នកចាត់ការក្រុមលោក Thomas Tuchel ចេញហើយ។

ជាការពិតណាស់ បន្ទាប់ពីទទួលរងការបរាជ័យជារឿយៗ នៅក្នុងការប្រកួត PL ដូចជាការបរាជ័យទល់ក្រុម Southamptom, Leeds United បូករួមការបរាជ័យទល់នឹងក្រុម Dinamo ក្នុងលទ្ធផល 1-0 ក្នុងការប្រកួត Matchday 1 UCL កាលពីយប់មិញនេះ លោក Tuchel បានបាត់បង់ដំណែងជាអ្នកចាត់ការក្រុមតោខៀវទៀតហើយ។

បើយោងទៅតាមប្រភពខាងលើដដែល បានបញ្ចាក់ឲ្យដឹងថា ក្តៅៗនេះ ម្ចាស់ក្លិបថ្មី Chelsea លោក Todd Boehly បានសម្រេចចិត្តបណ្តេញលោក Tuchel ចេញជាផ្លូវការ ហើយមានដំណឹងលេចឮថា លោក Graham Potter ដែលជាអ្នកចាត់ការក្លិប Brighton អាចនឹងមក បន្តតំណែងជំនួស៕

មតិ / ឆ្លើយតប