ងងឹត
នារីជប៉ុនរូបនេះ កែ.មុ.ខ.លើកដំបូង តាំងពីនាងរៀនថ្នាក់ទី…

នារីជប៉ុនរូបនេះ កែ.មុ.ខ.លើកដំបូង តាំងពីនាងរៀនថ្នាក់ទី…

ជប៉ុន៖ នារីជប៉ុនម្នាក់ បានបង្កឲ្យមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្ដាញសង្គមតិកតុក បន្ទាប់ពីនាងបាន.ទ.ម្លា.យ.ប្រាប់មហាជនគ្រប់គ្នា អំពីប្រវត្តិនៃការ.វះ.កា.ត់.កែ.សម្រស់របស់នាង។

ជាក់ស្ដែង នាង Zirazyo ជាអ្នកមានឥទ្ធិពលនៅលើបណ្ដាញសង្គម បានចាប់ផ្ដើមការ.វះ.កា.ត់.កែ.សម្រស់របស់នាងជាលើកដំបូងតាំងពីនាងរៀនថ្នាក់ទី៥ម្ល៉េះ ខណៈនាងមានអាយុទើបតែ១០ ទៅ១១ឆ្នាំប៉ុណ្ណោះ ដោយសារតែសម្រស់មិនអំណោយផលពីធម្មជាតិ។ ហើយបន្ទាប់ពីនាងជោគជ័យក្នុងការ.វះ.កា.ត់.រួចមក គឺមានសិស្សក្នុងសាលាជាច្រើនមិនថាថ្នាក់បឋម រហូតដល់អនុវិទ្យាល័យ តែងតែ.សើ.ច.ចំ.អ.ក.ឲ្យនាងជានិច្ច ប៉ុន្ដែនាងមិនយកចិត្តទុកដាក់ឡើយ និងគិតថាពួកគេគ្រាន់តែ.ច្រ.ណែ.ន.នឹងនាងប៉ុណ្ណោះ។

តួយ៉ាង កាលពីមុន នាង Zirazyo មិនមានជាក្មេងស្រីដ៏គួរឲ្យស្រលាញ់ក្នុងគ្រួសារ ឬសាលារៀនឡើយ។ ហើយក្រោយមក គ្រប់យ៉ាងក៏ត្រូវបានផ្លាស់ប្ដូរ បន្ទាប់ពី.វះ.កា.ត់.កែ.សម្រស់ ដែលនាងតែងតែទទួលបានការកោតសរសើរពីសម្រស់ផងដែរ។

យ៉ាងណាមិញ នាង Zirazyo បានចំណាយប្រាក់ទៅការ.វះ.កា.ត់.កែ.សម្រស់មកទល់ពេលនេះអស់ចំនួន ១០លានយេន (ប្រមាណ ៧២,០៤៣ ដុល្លារអាមេរិក និងមិនមានការស្ដាយក្រោយទេ។ ហើយនាង.ទ.ម្លា.យ.រឿងរ៉ាវទាំងនេះ ដើម្បីចែករំលែកដល់មហាជនគ្រប់គ្នាដឹងថា ការ.វះ.កា.ត់.កែ.សម្រស់ បានផ្លាស់ប្ដូរជីវិតរបស់នាងឲ្យមានភាពប្រសើរឡើង៕

ប្រភព៖ odditycentral

ប្រែសម្រួល៖ Khmerload

មតិ / ឆ្លើយតប