ងងឹត
កោះប័រណេអូ (Borneo) គឺ​ជា​កោះ​តែមួយគត់​ក្នុងពិភពលោក ដែលមាន​ប្រទេស​ដល់ទៅ៣

កោះប័រណេអូ (Borneo) គឺ​ជា​កោះ​តែមួយគត់​ក្នុងពិភពលោក ដែលមាន​ប្រទេស​ដល់ទៅ៣

កោះប័រណេអូ (Borneo) គឺជាកោះតែមួយគត់ក្នុងពិភពលោក ដែលមានប្រទេសដល់ទៅ៣ ស្ថិតនៅលើកោះនេះ រួមមានប្រទេសប្រ៊ុយណេ ផ្នែកនៃប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ី។

ភាគខាងជើង និងពាយ័ព្យនៃកោះធំបំផុតទី៣ក្នុងលោកមួយនេះ ជាសមុទ្រចិនខាងត្បូង, ភាគឦសានជាសមុទ្រ Sulu, ភាគខាងកើតជាសមុទ្រ Celebes និងភាគខាងត្បូងជាសមុទ្រ Java។ កោះប័រណេអូ មានផ្ទៃដីសរុបប្រមាណ ៧៥៥ ០០០គីឡូម៉ែត្រការ៉េ (រាប់បញ្ចូលទាំងកោះនានានៅក្បែរ)។

ក្នុងនោះឥណ្ឌូណេស៊ី មានចំណែកដីច្រើនជាងគេ ដែលហៅថា «កាលីម៉ាន់តាន់» រួមមានខេត្តចំនួន៥ គឺ កាលីម៉ាន់តាន់កណ្តាល, កាលីម៉ាន់តាន់ខាងកើត, កាលីម៉ាន់តាន់ខាងជើង, កាលីម៉ាន់តាន់ខាងត្បូង និងកាលីម៉ាន់តាន់ខាងលិច។ ម៉ាឡេស៊ី មានរដ្ឋពីរនៅលើកោះនេះ គឺរដ្ឋសារ៉ាវ៉ាក់ និង សាបា ហើយនៅចន្លោះរដ្ឋទាំងពីរនេះ គឺជាប្រទេសប្រ៊ុយណេតែម្តង៕

ប្រភព៖ britannica

មតិ / ឆ្លើយតប

អត្តបទទាក់ទង