ងងឹត
នារី BJ Ahyeong តារាដ៏ល្បីរបស់កូរ៉េ ត្រូវបានឃាតកសម្លាប់នៅកម្ពុជា

ព្រះរាជអាជ្ញាកម្ពុជាបានចោទប្រកាន់ប្តីប្រពន្ធជនជាតិចិនមួយគូពីបទឃាតកម្មលើស្ត្រីជនជាតិកូរ៉េដែលមានឈ្មោះ Byun Ah Yeong (ត្រូវបានគេស្គាល់ថាជា AfreecaTV streamer Ahyeong) អាយុ៣០ ឆ្នាំដែលត្រូវបានគេរកឃើញសាកសពនៅក្នុងប្រឡាយទឹក។

ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានរាយការណ៍កាលពីថ្ងៃទី១៤ ខែមិថុនា ថាប្តីប្រពន្ធជនជាតិចិនទាំងពីរដែលមានអាយុ៣០ឆ្នាំត្រូវបានចោទប្រកាន់ជាផ្លូវការពីបទមនុស្សឃាតកាលពីថ្ងៃទី១៣ ខែមិថុនា។

ព្រះរាជអាជ្ញាបានចាត់ទុកឧក្រិដ្ឋកម្មនេះថាជា “ឃាតកម្មដោយការធ្វើទារុណកម្ម” ហើយប្រសិនបើរកឃើញថាមានកំហុស ប្តីប្រពន្ធនេះអាចប្រឈមមុខនឹងការកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិត។ ទោះជាយ៉ាងណា សេចក្ដីលម្អិតទាក់ទងនឹងបទល្មើសនេះមិនទាន់បានដឹងនៅឡើយទេ។

មូលហេតុពិតប្រាកដនៃការស្លាប់របស់ Ahyeong នៅតែមិនទាន់កំណត់បាននៅឡើយ។ ខណៈពេលដែលអាជ្ញាធរកម្ពុជាជឿថាការធ្វើកោសល្យវិច័យគឺចាំបាច់ដើម្បីបញ្ជាក់ពីមូលហេតុនៃការស្លាប់ ប៉ុន្តែក្រុមគ្រួសារសពត្រូវបានគេរាយការណ៍ថាបានជំទាស់នឹងនីតិវិធីនេះ។

កាលពីថ្ងៃទី៦ ខែមិថុនា សាកសពរបស់ Ahyeong ត្រូវបានគេប្រទះឃើញបោះចោលដោយរុំនឹងកន្ទេលក្រហម នៅក្នុងភូមិមួយក្នុងខេត្តកណ្តាល។ មានសេចក្តីរាយការណ៍ថានាងបានធ្វើដំណើរជាមួយអ្នកស្គាល់គ្នាកាលពីថ្ងៃទី២ ខែមិថុនា។ សេចក្តីរាយការណ៍បឋមពីការពិនិត្យសាកសពបង្ហាញថា Ahyeong បានរងរបួសផ្ទៃមុខយ៉ាងធ្ងន់ធ្ងរដោយមានស្នាមរបួសយ៉ាងជ្រៅ រលាក និងស្នាមជាំដែលពិបាកក្នុងការកំណត់អត្តសញ្ញាណ។ លើសពីនេះទៅទៀត ករបស់នាងបានរងរបួសយ៉ាងដំណំ។

នគរបាលកម្ពុជាបានកំណត់អត្តសញ្ញាណគូស្នេហ៍ជនជាតិចិនតាមស្នាមក្រយៅដៃដែលបានរកឃើញនៅលើកន្ទេលរុំដែលជុំវិញខ្លួនជនរងគ្រោះ ហើយពួកគេត្រូវបានចាប់ខ្លួន។ ប្តីប្រពន្ធនេះបានអះអាងថា Ahyeong ដែលបានទៅគ្លីនីករបស់ពួកគេកាលពីថ្ងៃទី៤ ខែមិថុនា ហើយបានប្រកាច់ស្លាប់ភ្លាមៗពេលកំពុងទទួលការព្យាបាល ហើយបន្ទាប់មកពួកគេបានបោះសាកសពចោល។

កាលពីថ្ងៃទី១៣ ខែមិថុនា ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េបានប្រកាសថា អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតករណីនេះយ៉ាងសកម្ម និងកំពុងផ្តល់ជំនួយផ្នែកច្បាប់ចាំបាច់ដល់ក្រុមគ្រួសារនៃសព។ AFP

ពាក្យទាក់ទង

មតិ / ឆ្លើយតប

អត្តបទទាក់ទង