ងងឹត
Facebook នៅតែជា App គេប្រើជាប្រចាំច្រើនជាងគេ! ចុះ TikTok និង Telegram?

Facebook នៅតែជា App គេប្រើជាប្រចាំច្រើនជាងគេ! ចុះ TikTok និង Telegram?

ការសិក្សាថ្មីៗនេះ បានបង្ហាញថា ជាមធ្យមមនុស្សចំណាយពេល ៣ម៉ោង ៤០នាទី លើការប្រើប្រាស់ទូរសព្ទក្នុងមួយថ្ងៃៗ ក្នុងនោះ ៨០% ទៅហើយ គឺបើកមើល App។

យោងតាមរបាយការណ៍មួយរបស់ Forbe បានឱ្យដឹងថា App ទូរសព្ទ ដែលមានអ្នកប្រើប្រាស់សកម្ម ឬប្រើជាប្រចាំ ច្រើនជាងគេបំផុតក្នុង១ខែៗ នៅឆ្នាំ២០២៣នេះ រួមមានដូចខាងក្រោម៖

  1. Facebook : ២,៩៣ពាន់លាននាក់
  2. WhatsApp: ២ពាន់លាននាក់
  3. Instagram: ២ពាន់លាននាក់
  4. Facebook Messenger: ១,៣ពាន់លាននាក់
  5. TikTok: ១ពាន់លាននាក់
  6. Amazon: ១ពាន់លាននាក់
  7. Telegram: ៥៥០លាននាក់
  8. Twitter: ៤៥០លាននាក់
  9. Spotify: ៤៤០លាននាក់
  10. Netflix: ២២៣លាននាក់៕

មតិ / ឆ្លើយតប

អត្តបទទាក់ទង