ងងឹត
របៀបដែលស្រ្តីពពោះគួរញ៉ាំទឹក ដើម្បីសុខភាព

របៀបដែលស្រ្តីពពោះគួរញ៉ាំទឹក ដើម្បីសុខភាព

តម្រូវការកើនឡើងនេះ គឺដើម្បីផលិតទឹកភ្លោះ ផលិតឈាមបន្ថែម បង្កើតកោសិកាថ្មី ដឹកនាំសារជាតិចិញ្ចឹម ជំនួយដល់ប្រព័ន្ធរំលាយអាហារ និងដើម្បីកម្ចាត់កាកសំណល់ និងជាតិពុលពីរាងកាយ។

នៅពេលស្រីៗមានទម្ងន់ តម្រូវការទឹកនឹងកើនឡើងលើសពីស្ត្រីធម្មតា។ តម្រូវការកើនឡើងនេះ គឺដើម្បីផលិតទឹកភ្លោះ ផលិតឈាមបន្ថែម បង្កើតកោសិកាថ្មី ដឹកនាំសារជាតិចិញ្ចឹម ជំនួយដល់ប្រព័ន្ធរំលាយអាហារ និងដើម្បីកម្ចាត់កាកសំណល់ និងជាតិពុលពីរាងកាយ។

ក្រៅពីនេះការបំពេញជាតិទឹកដល់រាងកាយគ្រប់គ្រាន់ក៏ជួយឲ្យស្ត្រីមានផ្ទៃពោះកាត់បន្ថយហានិភ័យទល់លាមកដែលអាចនាំឲ្យកើតជំងឺឫសដូងបាត និងអស់កម្លាំងផងដែរ។ ដោយសារពេលពពោះ ស្ត្រីត្រូវការទឹកច្រើនជាងពេលធម្មតា ដូចនេះក្នុងមួយថ្ងៃគួរញ៉ាំទឹកឲ្យបានរង្វង់ពីរលីត្រ។

រោគសញ្ញាខ្វះជាតិទឹក

ស្រ្តីពពោះដែលមាន បញ្ហាខ្វះជាតិទឹក អាចនឹងចេញរោគសញ្ញាដូចជា៖

  • មានអារម្មណ៍ស្រេកទឹក
  • ទឹកនោមពណ៌លឿង ឬមានក្លិនមិនល្អ
  • វិលមុខ ឬធេងធោង
  • ស្ងួតមាត់ បបូរមាត់ និងភ្នែក

ក្នុងករណីមិនច្បាស់ក្នុងចិត្តថាគួរញ៉ាំទឹកកម្រិតណាល្អចំពោះសុខភាពពេលពពោះ ស្រីៗយើងគួរពិភាក្សាជាមួយគ្រូពេទ្យ។ ដូចគ្នាដែរ បើសិនជារោគសញ្ញាខ្វះជាតិទឹកនៅបន្តកើតមានមិនបាត់ទៅវិញ ក្រោយពីបានញ៉ាំទឹកច្រើនហើយក៏ដោយ ស្ត្រីពពោះ ក៏ត្រូវពិភាក្សាជាមួយគ្រូពេទ្យដែរ។

តិចនិកបំពេញជាតិទឹកសម្រាប់ស្ត្រីពពោះ

ដើម្បីរក្សាជាតិទឹកក្នុងរាងកាយឲ្យបានល្អ ស្ត្រីកំពុងពពោះ គួរចៀសវាងញ៉ាំភេសជ្ជៈមានជាតិកាហ្វេអ៊ីន និងងាកមកញ៉ាំទឹកផ្លែឈើស្រស់ ឬទឹកដោះគោជំនួសវិញ។ ដូចគ្នាដែរ ការញ៉ាំផ្លែឈើ និងបន្លែ ក៏ជាការបន្ថែមជាតិទឹកដល់រាងកាយដូចគ្នា។ មួយវិញទៀតស្ត្រីមានផ្ទៃពោះគួរចៀសវាងត្រូវកម្ដៅថ្ងៃខ្លាំង ដែលជាហេតុនាំឲ្យបាត់បង់ជាតិទឹកដូចគ្នា។ ដូចនេះ បើចង់ហាត់ប្រាណ គួរហាត់ពេលព្រឹកព្រលឹម ឬពេលល្ងាច ដើម្បីកុំឲ្យត្រូវកម្ដៅថ្ងៃខ្លាំង និងត្រូវបន្ថែមការញ៉ាំទឹក បើសិនជាបញ្ចេញសកម្មភាពរាងកាយច្រើន។

ដូចគ្នាដែរ ការញ៉ាំទឹករ៉ែធម្មជាតិ ក៏ជាវិធីមួយជួយបំពេញជាតិទឹកដល់រាងកាយដូចគ្នា ហើយថែមទាំង អាចមានប្រយោជន៍សម្រាប់កូនក្នុងផ្ទៃផងដែរ។ ទឹករ៉ែធម្មជាតិមានផ្ទុករ៉ែកាល់ស្យូម ដែលមានសារៈសំខាន់សម្រាប់ការលូតលាស់ឆ្អឹង និងធ្មេញសម្រាប់របស់កូនក្នុងផ្ទៃ។ ដូចនេះការញ៉ាំទឹករ៉ែធម្មជាតិ អាចរួមចំណែកបន្ថែមកាល់ស្យូមដែលស្ត្រីពពោះត្រូវការពីរបបអាហារប្រចាំថ្ងៃ។ ជាធម្មតាស្ត្រីមានផ្ទៃពោះត្រូវការកាល់ស្យូម ១ ០០០មិល្លីក្រាមក្នុងមួយថ្ងៃ។

យ៉ាងណា ការជ្រើសរើសទឹករ៉ែធម្មជាតិ ស្រីៗយើងដែលកំពុងពពោះ ត្រូវពិនិត្យរកទឹកណាដែលមានកម្រិតសូដ្យូមទាបបំផុត ព្រោះថាបើស្ត្រីពពោះមានកម្រិតសូដ្យូមខ្ពស់អាចធ្វើឲ្យមានអាការៈហើម។ ជាធម្មតាស្ត្រីពពោះ ក៏ដូចជាស្ត្រីផ្សេងទៀតដែរគឺត្រូវការសូដ្យូម៣ ០០០មិល្លីក្រាមក្នុងមួយថ្ងៃ។ អ្នកម្តាយមានសុខភាពល្អជួយអោយបុត្រធីតាមានសុខភាពល្អនិងរឹងមាំដែរ។

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕ 

ប្រភព៖ Khmerload

មតិ / ឆ្លើយតប