ងងឹត
មើលអត់ដឹងសោះ! សម្រស់ស្អាត.ដា.ច់.គេ នៅកន្លែងធ្វើការ តែតាមពិតជា…

មើលអត់ដឹងសោះ! សម្រស់ស្អាត.ដា.ច់.គេ នៅកន្លែងធ្វើការ តែតាមពិតជា…

ជប៉ុន៖ ក្មេងប្រុសវ័យជំទង់ម្នាក់ មកពីប្រទេសជប៉ុន កំពុងទទួលបានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំងនៅលើបណ្ដាញអ៊ីនធើណេត ជាមួយនឹងសមត្ថភាពរបស់គាត់ក្នុងការតែងខ្លួនជាមនុស្សស្រី ដោយប្រើបច្ចេកទេសនៃការតុបតែងមុខ រួមទាំងការស្លៀកពាក់យ៉ាងស្រស់ស្អាត។

ជាក់ស្ដែង Mayutamu បានបម្រើការងារនៅហាងកាហ្វេមួយកន្លែងឈ្មោះថា NEWTYPE ដែលអ្នកបម្រើសេវាកម្មក្នុងហាង សុទ្ធសឹងតែជាមនុស្សប្រុស ប៉ុន្ដែត្រូវបានតុបតែងខ្លួនជាមនុស្សស្រី។ ហើយហាងកាហ្វេផ្ទាល់ មានទីតាំងស្ថិតក្នុងសង្កាត់ Akihabara របស់ទីក្រុងតូក្យូ។

តួយ៉ាង Mayutamu ជាក្មេងប្រុសជំទង់ម្នាក់ ដែលមានភាពលេចធ្លោរខ្លាំងជាងគេបំផុតប្រចាំហាងកាហ្វេ ខណៈរូបគាត់មានកម្ពស់១.៦៨ម៉ែត្រ និងទម្ងន់៤៨គីឡូក្រាមប៉ុណ្ណោះ។ ហើយភ្ញៀវភាគច្រើន មើលមិនដឹងទេថា គាត់ជាមនុស្សប្រុសផងដែរ។

យ៉ាងណាមិញ ហាងកាហ្វេ NEWTYPE ទទួលបានប្រជាប្រិយភាពជាខ្លាំង និងតម្រូវឲ្យអ្នកចូលបង់ប្រាក់ចំនួន១,៥០០យេន (ប្រមាណ១០ដុល្លារអាមេរិក) សម្រាប់រយៈពេល១ម៉ោង ដែលរួមបញ្ជូលទាំងភេសជ្ជៈឥតគិតថ្លៃចំនួន១។ ហើយប្រសិនបើចង់បន្ដការអង្គុយលេងក្នុងហាង និងទទួលបានការជជែកលេងកម្សាន្តជាមួយអ្នកបម្រើណាម្នាក់ គឺត្រូវបង់ប្រាក់ចំនួន៣០០យេន (ប្រមាណដុល្លារអាមេរិក) ក្នុងរយៈពេល១ម៉ោងបន្ថែមទៀត៕

ប្រភព: Khmerload

មតិ / ឆ្លើយតប