ងងឹត
តោះមកមើលប្រជ្រុយ ៣កន្លែង ដែលនាំលាភសំណាងដល់អ្នកពេញមួយជីវិត…

តោះមកមើលប្រជ្រុយ ៣កន្លែង ដែលនាំលាភសំណាងដល់អ្នកពេញមួយជីវិត…

ប្រសិនបើអ្នកមានប្រជ្រុយ ៣ កន្លែងនេះ នៅលើរាងកាយរបស់អ្នក នេះបង្ហាញថាជីវិតអ្នកពិតជាសំណាងណាស់នៅក្នុងជីវិតនេះ។ ដោយប្រជ្រុយទាំង៣កន្លែងដែលនាំលាភសំណាងដល់អ្នកស្ថិតនៅកន្លែង៖

1. ប្រជ្រុយនៅលើថ្ងាស៖ តាមនរវិទ្យាបានបង្ហាញឲ្យដឹងថាមនុស្សស្រីដែលមានប្រជ្រុយនៅលើថ្ងាសជាធម្មតាជាមនុស្សដែលមានទេពកោសល្យឆ្នៃប្រឌិតខ្ពស់និងមានទ្រព្យច្រើនជាងអ្នកដទៃទៀត។ នៅក្នុងជីវិតពួកគេមានចក្ខុវិស័យនិងការគិតដ៏មុតស្រួចតាមចរិតលក្ខណៈស្ត្រីទាំងនេះច្រើនតែនិយាយត្រង់ហ៊ានអះអាងល្អក្នុងការបញ្ចុះបញ្ចូលអ្នកដទៃនិងមានជំនាញដឹកនាំ។

ដូច្នេះអ្នកដែលមានប្រជ្រុយនៅលើថ្ងាសគឺស័ក្តិសមធ្វើជាម្ចាស់ធ្វើការដោយខ្លួនឯង ជីវិតទាំងមូលរបស់ពួកគេនឹងមានវិបុលភាពយ៉ាងខ្លាំង។

2. ប្រជ្រុយនៅក្នុងត្រចៀក៖ ប្រសិនបើអ្នកមានប្រជ្រុយនៅក្នុងត្រចៀក នោះបង្ហាញថាអ្នក គឺជាមនុស្សឆ្លាត មានទេពកោសល្យនិងមានឆន្ទៈខ្ពស់មិនថាពួកគេដើរលើផ្លូវណាក៏ដោយដរាបណាពួកគេតស៊ូពួកគេនឹងក្លាយជាមនុស្សល្បីល្បាញ។

បើនិយាយពីបុគ្គលិកលក្ខណៈវិញមនុស្សដែលមានប្រជ្រុយនេះតែងតែដឹងពីរបៀបប្រព្រឹត្ដចំពោះមនុស្សទោះទៅដល់ទីណាក៏ដោយពួកគេត្រូវបានអ្នកដទៃស្រឡាញ់ នៅពេលជួបការលំបាកពួកគេ ត្រូវបានអ្នកដទៃជួយយ៉ាងងាយស្រួល។

ចំពោះមនុស្សស្រីវិញ ពួកគេទំនងជាមានសំណាងផ្នែកហិរញ្ញវត្ថុច្រើន។ មនុស្សដែលមានប្រជ្រុយនៅជិតត្រចៀកនិងភ្នែកមានសុខភាពល្អរស់នៅបានយូរនិងនៅពេលពួកគេមានវ័យចំណាស់នឹងមានទ្រព្យសម្បត្តិហូរហៀរនិងមានសុខភាពល្អ ។

3. ប្រជ្រុយនៅចុងច្រមុះ៖ តាមនរវិទ្យាបានបង្ហាញឲ្យដឹងថាមនុស្សដែលមានប្រជ្រុយនៅចុងច្រមុះរបស់ពួកគេច្រើនតែមានសមត្ថភាពដឹកនាំខ្លាំងនិងមានភាពទំនួលខុសត្រូវខ្ពស់។

មនុស្សដែលមានប្រជ្រុយនៅចុងច្រមុះរបស់ពួកគេច្រើនតែមានសំណាងផ្នែកហិរញ្ញវត្ថុ។ ពួកគេឆ្លាត មានចក្ខុវិស័យរយៈពេលវែង ដូច្នេះពួកគេអាចក្លាយជាអ្នកដឹកនាំដែលមានទេពកោសល្យ។

តាមចរិតលក្ខណៈមនុស្សទាំងនេះជារឿយៗធានានូវកិត្យានុភាពនៃការនិយាយនិងការធ្វើអ្វីមួយដោយការប្តេជ្ញាចិត្តខ្លាំងក្លានិងបំពេញបានយ៉ាងខ្លាំងក្នុងជីវិត៕

មតិ / ឆ្លើយតប