ងងឹត
ប្រទះឃើញទេពច្យុត ធ្លាក់ចុះយឺតៗ ខុសពីធម្មតា នៅចក្រភពអង់គ្លេស សូម្បីអ្នកជំនាញក៏ឆ្ងល់ដែរ

ប្រទះឃើញទេពច្យុត ធ្លាក់ចុះយឺតៗ ខុសពីធម្មតា នៅចក្រភពអង់គ្លេស សូម្បីអ្នកជំនាញក៏ឆ្ងល់ដែរ

មនុស្សរាប់រយនាក់នៅទូទាំងប្រទេសស្កុតឡែន អៀរឡង់ខាងជើង និងផ្នែកភាគខាងជើងនៃប្រទេសអង់គ្លេស បានប្រទះឃើញដុំភ្លើងខុសពីធម្មតា កំពុងបំភ្លឺលើមេឃ កាលពីយប់ថ្ងៃពុធ។ អ្នកនាង Aine O'Brien និស្សិតថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Glasgow និងជាសមាជិកនៃ UK Fireball Alliance ដែលបានតាមដានការប្រទះឃើញទេពច្យុតនេះ បាននិយាយថា គេមិនច្បាស់ថា វាជាអាចម៍ផ្កាយ ឬបំណែកនៃកម្ទេចកម្ទីពីអវកាសនោះទេ។

ដុំភ្លើងនេះអាចមើលឃើញនៅលើមេឃ ក្នុងរយៈពេលពី១០ទៅ២០វិនាទី ដែលជារយៈពេលដ៏យូរខុសពីធម្មតា សម្រាប់អាចម៍ផ្កាយមួយ ប៉ុន្តែរបៀបដែលអង្គនេះបែកខ្ញែកគ្នានៅលើមេឃពេលយប់ បានបង្ហាញថាវាគឺជាថ្មអវកាស។ អ្នកនាងបាននិយាយថា ដុំភ្លើងភាគច្រើនអាចមើលឃើញ តែប៉ុន្មានវិនាទីប៉ុណ្ណោះ។ ដុំភ្លើងនេះត្រូវបានគេប្រទះឃើញ នៅម៉ោងប្រហែល១០យប់ នៅក្នុងតំបន់ កាលពីថ្ងៃពុធ។

មនុស្សជាច្រើនមានសំណាង ក្នុងការមើលឃើញដុំភ្លើង ដែលបានចែករំលែកវីដេអូ ទៅកាន់បណ្ដាញសង្គម។ លោក Richard Kacerek ស្ថាបនិក UK Meteor Observation Network បានឲ្យដឹងថា ការវាយតម្លៃដំបូងនៃក្រុមការងាររបស់គាត់គឺថា វាគឺជាកម្ទេចកម្ទីពីអវកាស។ គាត់បាននិយាយថា ដោយធ្វើការវិនិច្ឆ័យតាមរយៈវីដេអូ ដែលថតដោយសាធារណជន វាហាក់ដូចជាមានចលនាយឺតជាងអាចម៍ផ្កាយផ្សេងទៀត៕

Can’t believe I seen this and managed to catch it on camera!! Going over Paisley at 10pm☄️ #glasgow #paisley #meteor #comet #fireball @UKMeteorNetwork @Daily_Record pic.twitter.com/mH9o2062nI

Wow — a meteor appears to have entered the earth’s atmosphere & crashed somewhere north of #Glasgow, along #Scotland’s northwestern coast.pic.twitter.com/5E7h1uIdf5

ប្រភព: Khmerload, CNN

មតិ / ឆ្លើយតប

អត្តបទទាក់ទង