ងងឹត
ឡាន​ GR​ Corolla​ 2023​ ម៉ាស៊ីន​ខ្លាំង​កប់​ ចេញ​តម្លៃ​ហើយ​

ឡាន​ GR​ Corolla​ 2023​ ម៉ាស៊ីន​ខ្លាំង​កប់​ ចេញ​តម្លៃ​ហើយ​

រូបរាងរបស់ Corolla ប្រភេទ Hatchback នេះសិន ដែលគេចាត់ទុកថា ជាការឌីហ្សាញបែបស្ព័រដ៏ស្អាតបំផុតក្នុងចំណោមរថយន្ត Corolla នានាដែលកំពុងលក់បច្ចុប្បន្ននេះ។ ផ្នែកខាងមុខវា រំលេចស្ទើរតែទាំងស្រុងដោយប៉ាណាដ៏ធំ រន្ធបឺតខ្យល់ស្ថិតខាងក្រោមជាប់គ្នា បំពាក់ចង្កៀងមុខ និងអំពូលកាត់អ័ព្ទជាប្រភេទ LED ព្រមទាំងអំពូល daytime running light ផងដែរ។ ឯផ្នែកខាងក្រោយ រាងដូច Toyota Yaris ដែរ គ្រាន់តែខុសរូបរាងចង្កៀងស្តុប និងស្អាតកាលីបជាង។

ចំណុចដែលគួរឱ្យចាប់អារម្មណ៍បំផុត គឺកម្លាំងម៉ាស៊ីន ដែលវាប្រើម៉ាស៊ីនទាក់បូ G16E-GTS ចំណុះ ១,៦លីត្រ ដែលផលិតបានកម្លាំងរហូតទៅដល់ ៣០០សេះ ខ្លាំងជាង Corolla ធម្មតាជិត ២ដង និងកម្លាំងរមួល ៣៧០ញ៉ូតុនម៉ែត្រ រត់ប៉ុង២ ជាមួយប្រអប់លេខដៃ ៦វគ្គ។

តែយ៉ាងណាក្នុងផ្នែកកាប៊ីនវិញ មិនមានអ្វីលេចធ្លោទេ ដោយការឌីហ្សាញដូច Corolla ទូទៅដែរ តែដៃចង្កូតមានប៊ូតុងសម្រាប់ចុចបញ្ជាស្រោបដោយស្បែក ឈ្នាន់អាលុយមីញ៉ូម កុងទ័រឌីជីថល ទំហំ ១២,៣អ៊ីញ ដែលបង្ហាញពីល្បឿន កម្លាំងរង្វិលជុំ និងសម្ពាធ Turbo ប្រព័ន្ធកម្សាន្ត Touchscreen ទំហំ ៨អ៊ីញជាមួយ speaker ៦គ្រាប់ និងកៅអីវាបែបស្ព័រពណ៌ប្រផេះដែលមានឡូហ្គូ GR៕

មតិ / ឆ្លើយតប

អត្តបទទាក់ទង