ងងឹត
តែងតាំង​មនុស្ស​យន្ត​និម្មិត​ AI​ ឲ្យ​ធ្វើ​ជា​ CEO

តែងតាំង​មនុស្ស​យន្ត​និម្មិត​ AI​ ឲ្យ​ធ្វើ​ជា​ CEO

ក្រុមហ៊ុនហ្គេមហុងកុង NetDragon ឥឡូវនេះកំពុងទទួលយកអន្តរកម្មរវាងមនុស្សយន្ត AI មួយកម្រិតទៀតដោយធ្វើការតែងតាំងមនុស្សយន្តនិម្មិតដែលដំណើរការដោយ AI ដំបូងគេដែលមានឈ្មោះថា អ្នកស្រី Tang Yu ជានាយកប្រតិបត្តិប្ដូរវេននៃក្រុមហ៊ុនបុត្រសម្ព័ន្ធ Fujian NetDragon Websoft Co. Ltd។

សេចក្ដីប្រកាសព័ត៌មានបានលើកឡើងថា នេះគឺជាការផ្លាស់ប្ដូរមួយ ដើម្បីត្រួសត្រាយការប្រើប្រាស់បញ្ញាសិប្បនិម្មិត AI ដើម្បីផ្លាស់ប្ដូរការគ្រប់គ្រងសាជីវកម្ម និងប្រសិទ្ធភាពប្រតិបត្តិការលោតផ្លោះទៅកម្រិតថ្មីមួយ។

ក្រៅពីការពិសោធន៍ក្នុងការគ្រប់គ្រង វាក៏ចងភ្ជាប់ផងដែរជាមួយគោលដៅរបស់ NetDragon ដើម្បីក្លាយជា អង្គការពិភពនិម្មិត Metaverse មួយ។ទំនួលខុសត្រូវនៃតំណែងនាយករបស់អ្នកស្រី Tan Yu រួមមានការសម្រួលលំហូរដំណើរការ ការលើកកម្ពស់គុណភាពនៃការងារ និងការកែលម្អល្បឿននៃការអនុវត្ត។ លើសពីនេះនាយកប្រតិបត្តិដែលដំណើរការដោយ AI នេះ អាចបម្រើជាមជ្ឈមណ្ឌលទិន្នន័យ និងឧបករណ៍វិភាគពេលវេលាជាក់ស្ដែងដើម្បីគាំទ្រដល់ការសម្រេចចិត្តដ៏សមហេតុផលក្នុងប្រតិបត្តិការប្រចាំថ្ងៃក៏ដូចជាធ្វើឲ្យប្រព័ន្ធគ្រប់គ្រងហានិភ័យកាន់តែមានប្រសិទ្ធភាព។

ក្រុមហ៊ុនរំពឹងថា អ្នកស្រី Tan Yu នឹងជួយស្វែងរកនិងប្រមូលបុគ្គលិក ដែលមានទេពកោសល្យ ហើយក្នុងពេលជាមួយគ្នានេះ ធានាបាននូវកន្លែងធ្វើការប្រកបដោយប្រសិទ្ធភាពនិងយុត្តិធម៌សម្រាប់មនុស្សគ្រប់គ្នា។ ប្រធានក្រុមហ៊ុន NetDragon លោកដុកទ័រ Dejian Liu ពន្យល់ថា ក្រុមហ៊ុនជឿជាក់ថា AIគឺជាអនាគតនៃការគ្រប់គ្រងសាជីវកម្ម ហើយការតែងតាំងអ្នកស្រី Tang Yu របស់យើង តំណាងឲ្យការប្ដេជ្ញាចិត្តរបស់យើង ក្នុងការទទួលយកការប្រើប្រាស់ AI យ៉ាងពិតប្រាកដ ដើម្បីផ្លាស់ប្ដូររបៀបដែលយើងដំណើរការអាជីវកម្មរបស់យើង ហើយចុងក្រោយបង្អស់ជំរុញកំណើនយុទ្ធសាស្ត្រនាពេលអនាគតរបស់យើង៕

ពាក្យទាក់ទង

មតិ / ឆ្លើយតប

មតិ

  • Image
    2khmer 11 ខែមុន

    sdada

អត្តបទទាក់ទង