ងងឹត
គន្លឹះថែទាំម៉ូតូឲ្យជិះបានយូរ រាប់សិបឆ្នាំ

គន្លឹះថែទាំម៉ូតូឲ្យជិះបានយូរ រាប់សិបឆ្នាំ

ប្រើប្រាស់ជាមួយម៉ូតូរាល់ថ្ងៃ បើចេះតែជិះទៅមុខមិនដឹងអីសោះក៏ពិបាកដែរ។ ក្រៅពីគិតគូរលើការលាងសម្អាតជាប្រចាំ ដើម្បីរក្សារូបរាងធ្វើម៉ូតូនៅមានសម្រស់ថ្មីទាក់ទាញ ការចេះត្រួតពិនិត្យបច្ចេកទេសខាងក្នុងគ្រឿងម៉ាស៊ីនក៏ចាំបាច់បំផុត ដើម្បីសុវត្ថិភាពនិងចៀសវាងការចំណាយធ្ងន់ធ្ងរលើការជួសជុល។

-សំបុកអ៊ែរ

មានតួនាទីជួយច្រោះខ្យល់ក្នុងដំណើរការគ្រឿងម៉ាស៊ីន។ នៅពេលសំបុកអ៊ែរច្រោះខ្យល់មិនបានស្អាត ធ្វើឲ្យម៉ាស៊ីនដំណើរការរអាក់រអួល ម៉ាស៊ីនថយចុះថាមពល និងបញ្ចេញផ្សែងពុល។

-ទឹកបញ្ចុះកម្តៅ (Water Cooling System)

ការពារច្រេះ ស្នឹម និងបញ្ចុះកម្តៅរបស់ម៉ាស៊ីន។ គុណភាពនៃទឹកបញ្ចុះកម្តៅថយចុះ អាចធ្វើឲ្យកើតមានច្រេះ ស្នឹម និងរំពុះ។ ស្នឹមនិងច្រេះ អាចធ្វើឲ្យធ្លាយធុងទឹក ដោយសារកើនឡើងកម្ដៅហួស។

-ប្រេងម៉ាស៊ីន (Engine Oil) 

ជួយកាត់បន្ថយសំណឹកគ្រឿងម៉ាស៊ីន និងធ្វើឲ្យម៉ាស៊ីនមានសន្ទុះខ្លាំង។ កម្រិតរំអិលថយចុះ ធ្វើឲ្យម៉ាស៊ីនឆាប់ឡើងកម្តៅដែលអាចនាំខូចខាតដល់គ្រឿងម៉ាស៊ីន។ កម្រិតប្រេងចាប់ពី SEA 10W - 30W ទៅតាមប្រភេទម៉ាស៊ីន។

-ប្រេងសាំង

  • ប្រើប្រេងសាំងដែលគ្មានជាតិសំណ។
  • ការប្រើប្រេងសាំងដែលមានកម្រិតអុកតាន Octane ទាបនាំឲ្យម៉ាស៊ីឆាបធ្លាក់។
  • កុំប្រើសាំងដែលមានកំហាប់ជាតិអាល់កុលខ្ពស់។
  • កុំប្រើប្រេងសាំងដែលស្អុយ ឬកខ្វក់ ឬសាំងលាយ។
  •  ថែរក្សារធុងសាំងឲ្យបានល្អ។

-ប្រេងហ្វ្រាំង (Oil Brake)

ប្រេងថយគុណភាពនាំឲ្យហ្វ្រាំងគាំង ឬដំណើរការមិនបានល្អ។ គួរប្រើប្រភេទ DOT 3 ឬ DOT 4

-ប៊ូស៊ី

ម៉ាស៊ីនខ្លាំង ដោយសារប៊ូស៊ីព្រាយផ្កាភ្លើងបានល្អ។ ដល់ពេលដែលត្រូវផ្លាស់ប្តូរនៅពេលម៉ាស៊ីនខ្សោយ ដោយសារប៊ូស៊ីព្រាយផ្កាភ្លើងមិនបានល្អ។

-ខ្សែហ្វ្រាំង (Brake Cables)

មានប្រសិទ្ធភាពក្នុងការចាប់ហ្វ្រាំង។ នៅពេលហ្វ្រាំងមិនដំណើរការ អាចមានគ្រោះថ្នាក់ក្នុងពេលបើកបរ។

-ប្រេងពីញ៉ុងក្រោយ

ធ្វើឲ្យការរំអិល និងការពារសំណឹកសំណុំពីញ៉ុងក្រោយ។ កម្រិតរំអិលថយចុះ ធ្វើឲ្យការកកិតនិងសំណឹកកើនឡើង។ កម្រិតប្រេង ឬស្រ្ពៃយ៍ ចាប់ពី SEA 80 - 90

-ស៊ីឡាំងចម្បង (ក្រឡហ្វ្រាំងលើ)

ហ្វឺតខូច ធ្វើឲ្យប្រសិទ្ធភាពនៃការចាប់ហ្វ្រាំងមិនបានល្អ (ហ្វ្រាំងមិនស៊ី)។

-ខ្សែពាន

តួនាទីបញ្ជូនចលនារង្វិលធ្វើឲ្យម៉ូតូមានសន្ទុះ។ នៅពេលបញ្ជូនចលនារង្វិលមិនបានល្អ ធ្វើឲ្យម៉ូតូខ្សោយសន្ទុះនិងអាចមិនដំណើរការ។

-ទុយោហ្វ្រាំង

បញ្ជូនសម្ពាធបានល្អ ធ្វើឲ្យការចាប់ហ្វ្រាំងមានប្រសិទ្ធភាព។ បញ្ជូនសម្ពាធមានបញ្ហាឬលេចធ្លាយ ធ្វើឲ្យប្រសិទ្ធភាពនៃការចាប់ហ្វ្រាំងមិនដំណើរការ។

-ចានកនិងគ្រាប់ក

ងាយដល់ការកាច់ចង្កូត ក្នុងពេលបើកបរ។ ពេលដែលត្រូវផ្លាស់ប្តូរ ពិបាកក្នុងការកាច់ចង្កូត ដែលអាចនាំគ្រោះថ្នាក់ ក្នុងពេលបើកបរ។

-ស៊ីឡាំងជំនួយ (ក្រឡហ្វ្រាំងក្រោម)

ធ្វើឲ្យប្រសិទ្ធភាពនៃការចាប់ហ្វ្រាំងបានល្អ។ ហ្វឺតខូច ធ្វើឲ្យប្រសិទ្ធភាពនៃការចាប់ហ្វ្រាំងមិនបានល្អ (ហ្វ្រាំងមិនស៊ី)។

បញ្ជាក់៖ ការណែនាំទាំងនេះដកស្រង់និងកែសម្រួលបន្ថែមពីឯកសាររបស់ក្រុមហ៊ុនម៉ូតូហុងដា៕

មតិ / ឆ្លើយតប

អត្តបទទាក់ទង